អុីសាអែល៖សារព័ត៌មាន SANA របស់ស៊ីរីបានផ្សាយថា កម្លាំងទាហានការពារដែនអាកាសស៊ីរីបានវាយស្ទាក់កម្ទេចមីស៊ីលជាច្រើនគ្រាប់ដែលកម្លាំងទាហានអុីស្រាអែលវាយប្រហារចេញពីតំបន់ខ្ពង់រាបហ្គោឡែនចូលទៅកាន់រដ្ឋធានីរបស់ស៊ីរី។
កាលពីថ្ងៃទី២១ ខែកក្កដា សារព័ត៌មានSANA របស់ស៊ីរីបានផ្សាយថា ទាហានអុីស្រាអែល
បានវាយប្រហារទៅលើទីតាំងជាច្រើននៅភាគខាងត្បូងរដ្ឋធានីDamascus ។ប៉ុន្តែប្រព័ន្ធការពារ របស់ស៊ីរី បានវាយស្ទាក់កម្ទេចមី
ស៊ីលរបស់អុីស្រាអែលជាច្រើនគ្រាប់ផងដែរ។ ការវាយប្រហារខាងលើរបស់អុីស្រាអែលបណ្តាលឲ្យទាហានស៊ីរី៧នាក់រងរបួសនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។
ចំណែកអង្គការសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស បានប្រកាសថា យ៉ាងហោចណាស់ក៏មានមីស៊ីលរបស់អុីស្រាអែលដល់ទៅ៥គ្រឿងបាញ់ចំគោលដៅរបស់រដ្ឋាភិបាលស៊ីរីស្ថិតនៅតំបន់ភាគខាងត្បូងរដ្ឋធានីដាម៉ាកាស បង្កឲ្យខូចខាត
ទ្រព្យសម្បតិជាច្រើន។
ប្រភពព័ត៌មាន ពីបណ្តាប្រទេសលោកខាងលិចបានឲ្យដឹងថា អុីស្រាអែលបានបើកការវាយប្រហារទៅលើគោលដៅដែលអុីរ៉ង់គាំទ្រ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី នាឆ្នាំ២០១១មក អុីស្រាអែលបានបើកការវាយប្រហារទៅលើទឹកដីស៊ីរី ជាច្រើនលើក សំដៅទៅកាន់ទីតាំងរបស់កម្លាំងទាហានអុីរ៉ង់ នៅក្នុងទឹកដីស៊ីរី៕
ប្រព័ន្ធការពារមីស៊ីលស៊ីរីវាយស្ទាក់កម្ទេចមីស៊ីលជាច្រើនគ្រាប់របស់អុីស្រាអែលដែលវាយប្រហារចូលរដ្ឋធានីDamascus
...