គ្រាន់តែរឿងចរាចរណ៍បន្តិចបន្តួចសោះបង្កដល់ថ្នាក់វាយតមគ្នា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកឡិចសុីស១គ្រឿង និងម៉ូតូម៉ាកហុងដា១គ្រឿងមិនទាន់និងប៉ះគ្នាផងបង្កដល់ថ្នាក់វាយតមគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៦​ នៅចំណុចផ្លូវលេខ១៦៤ ស្ថិតក្នុងសង្កាត់​អូរឬស្សីទី៣ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៤ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ដម៉ាកឡិចសុីស១គ្រឿង ពណ៍ខ្មៅ ស្លាកលេខ​ ភ្នំពេញ1AC-8873 ធ្វើដំណើរបញ្ច្រាសទិសគ្នាបានបើកបរដោយបុរសម្នាក់ដោយមានអ្នករួមដំណើរជាមួយគឺជនជាតិចិន២នាក់ មិនទាន់នឹងប៉ះគ្នាផងស្រាប់តែបង្កដល់ថ្នាក់វាយតមគ្នាទៅវិញទៅមក។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុហើយក៏បាននាំភាគីទាំងសងខាងយកមកប៉ុស្តិ៍នគរបាលអូរឬស្សីទី៣ដើម្បីសាកសួរ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួចក៏ភាគីទាំងសងខាងដោយមិនចង់ឱ្យមានបន្តទៀតក៏បានបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលអូរឬស្សីទី៣តែមង្ដដោយមិនមានភាគីណាសងសំណាងនោះទេ៕

image1

image4

image3

image6

image5

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print