នារីម្នាក់ទុកចិត្តមិត្តរួមការងារ ត្រូវគេបោកយកម៉ូតូស្គូបពីទៅបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុគ្គលិកហាងយីហោ សេវេឡាក់ ម្នាក់ត្រូវមិត្តរួមការងារបោកយកមកម៉ូតូមួយគ្រឿងបាត់មកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឲ្យជួយឃាត់បុគ្គលនោះដើម្បីសងម៉ូតូមកវិញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩  ខែមករាឆ្នាំង២០១៦មកម្លេះ ប៉ុន្តែនៅព្រឹកថ្ងៃដដែលទើបមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់។

បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូមកដាក់ពាកបណ្ដឹងឈ្មោះ ជា សុភី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង ខេត្តពោធិ៍សាត់។ ដែលបានឲ្យដឹងថា ជាញឹកញាប់នៅពេលចប់ការងារវេលាម៉ោងជាង១១ទៅ១២យប់ នាងបានឲ្យជនសង្ស័យជូនមកបន្ទប់ជួលស្នាក់នៅដែលមានចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មាននោះ រួចឲ្យជននោះជិះម៉ូតូក្រឡប់មកវិញ ព្រោះគាត់ស្នាក់នៅហាង(សេវេឡាក់) ម្យ៉ាងវាស្រួលទុកដាក់ផង។

នាងបន្តថាយុវជនដែលនាងទុកចិត្តខណៈរួមការងារជាមួយគ្នាម្យ៉ាងទៀតគេក៏មានបងស្រីម្នាក់ឈ្មោះ ដាណែត ធ្វើការនៅទីនោះដែរ ហើយយុវជននោះមានឈ្មោះ មន្នី ចំរើន អាយុ១៧ឆ្នាំ មានទីលំនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង ខេត្តពោធិ៍សាត់។ នាង ជា សុភី ម្ចាស់ម៉ូតូបន្តទៀតថាការដែលនាងមកប្ដឹងជនខាងលើនេះ តម្រូវឲ្យគាត់សងម៉ូតូរបស់នាងម៉ាកស្កូពី សេរីឆ្នាំ២០១៤ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 1Q-2787 ដោយនាងមិនចង់វែងឆ្ងាយ។

បញ្ហាខាងលើនគរបាលក្រុងបានប្រាប់អ្នកកាសែតនូវព្រឹកថ្ងៃទី២៩ ខែមករានេះដែរថា ករណីហ្នឹងមានម្ដាយមីងជនសង្ស័យមកធានាគិតគូមួយកម្រិតសិនរងចាំមើលរសៀលនេះនិងបន្តតាមនិតិវិធីទៀត៕

IMG-20160129-WA0001 (1)

IMG-20160129-WA0000

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print