ប្រទេសក្នុងតំបន់អាស៊ី​អាគេ្នយ៍​ទាំងមូល ​មាន​ករណីឆ្លង COVID-19 កើនឡើងដល់​ជាង​២២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៦ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងតំបន់អាស៊ីអាគេ្នយ៍ទាំងមូល ពេលនេះបានកើនឡើងដល់ជាង២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៦០០០នាក់ និងសះស្បើយជិត១៣ម៉ឺននាក់ ខណៈដែលប្រទេសឥណ្ឌូណេស៊ី នៅតែបន្តនាំមុខគេ ហើយតាមពីក្រោយដោយហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងថៃ នេះបើគិតត្រឹមថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ

សូមជម្រាថា នៅថ្ងៃនេះដែរ ប្រទេឥណ្ឌូណេស៊ី៖ មានអ្នកឆ្លង១៦៥៥ករណី និងស្លាប់៨១នាក់ ដែលធ្វើឲ្យអ្នកឆ្លងសរុបមាន ៨៩ ៨៦៩ករណី និងស្លាប់៤៣២០នាក់ រីឯអ្នកជាសះស្បើយ មាន៤៨ ៤៦៦នាក់

ប្រទេសហ្វីលីពីន៖ មាន៦៨ ៨៩៨ករណី (​ស្លាប់១៨៣៥ និងសះស្បើយ ២៣ ០៧២), សិង្ហបុរី មាន៤៨ ៤៣៤ករណី (​ស្លាប់២៧ និងសះស្បើយ៤៤ ៣៧១), ម៉ាឡេស៊ី មាន ៨០០ករណី (​ស្លាប់១២៣ និងសះស្បើយ ៥៥៥)​

ប្រទេសថៃ៖ មាន ៣២៥៥ករណី (​ស្លាប់៥៨ សះស្បើយ ៣១០៥), វៀតណាម មាន៣៩៦ករណី (​សះស្បើយ៣៦០ករណី​), មីយ៉ាន់ម៉ា មាន៣៤២ករណី (​ស្លាប់ សះស្បើយ២៧៨)​

ប្រទេសព្រុយណេ មាន១៤១ករណី (​ស្លាប់ និងសះស្បើយ១៣៨), ទីម័ខាងកើត សះស្បើយទាំង២៤ករណី និងឡាវ សះស្បើយទាំង១៩ករណី

ដោយឡែកចំពោះប្រទេសកម្ពុជាវិញ នៅថ្ងៃអង្គារទី២១ ខែកក្កដានេះដែថ បានប្រកាសពីករណីឆ្លងចំនួន២៦ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៩៧ករណី ក្នុងនោះជាសះស្បើយ១៤០ករណី​ ​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print