ប្រទេសក្នុងតំបន់អាស៊ី​អាគេ្នយ៍​ទាំងមូល ​មាន​ករណីឆ្លង COVID-19 កើនឡើងដល់​ជាង​២២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៦ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងតំបន់អាស៊ី​អាគេ្នយ៍​ទាំងមូល ពេលនេះបានកើនឡើងដល់​ជាង​២២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៦០០០​នាក់ និង​សះស្បើយ​ជិត​១៣​ម៉ឺន​នាក់​។ ខណៈដែលប្រទេសឥណ្ឌូណេស៊ី នៅតែបន្ត​នាំមុខគេ ហើយ​តាម​ពីក្រោយ​ដោយ​ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​។ នេះបើគិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ២០២០នេះ ។

​សូមជម្រាថា នៅថ្ងៃនេះដែរ ប្រទេឥណ្ឌូណេស៊ី៖ មាន​អ្នក​ឆ្លង​១៦៥៥​ករណី និង​ស្លាប់​៨១​នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​មាន ៨៩ ៨៦៩​ករណី និង​ស្លាប់​៤៣២០​នាក់ រីឯ​អ្នកជា​សះស្បើយ មាន​៤៨ ៤៦៦​នាក់​។​

​ប្រទេសហ្វីលីពីន៖ មាន​៦៨ ៨៩៨​ករណី (​ស្លាប់​១៨៣៥ និង​សះស្បើយ ២៣ ០៧២), សិង្ហ​បុរី មាន​៤៨ ៤៣៤​ករណី (​ស្លាប់​២៧ និង​សះស្បើយ៤៤ ៣៧១), ម៉ាឡេស៊ី មាន ៨ ៨០០​ករណី (​ស្លាប់​១២៣ និង​សះស្បើយ​៨ ៥៥៥)​។​

​ប្រទេសថៃ៖ មាន ៣២៥៥​ករណី (​ស្លាប់​៥៨ សះស្បើយ ៣១០៥), វៀតណាម មាន​៣៩៦​ករណី (​សះស្បើយ​៣៦០​ករណី​), មី​យ៉ាន់​ម៉ា មាន​៣៤២​ករណី (​ស្លាប់​៦ សះស្បើយ​២៧៨)​។​

​ប្រទេសព្រុយ​ណេ មាន​១៤១​ករណី (​ស្លាប់​៣ និង​សះស្បើយ​១៣៨), ទី​ម័​រ​ខាងកើត សះស្បើយ​ទាំង​២៤​ករណី និង​ឡាវ សះស្បើយ​ទាំង​១៩​ករណី ។

ដោយឡែកចំពោះប្រទេសកម្ពុជា​វិញ នៅថ្ងៃអង្គារទី២១ ខែកក្កដានេះដែថ បានប្រកាស​ពី​ករណី​ឆ្លង​ចំនួន​២៦​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៩៧​ករណី ក្នុងនោះ​ជាសះស្បើយ​១៤០​ករណី​ ​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print