តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រទានភ្លើងបូជាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅវត្តឬស្សីស្រស់ ខណ្ឌច្បារអំពៅ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រទានភ្លើងបូជាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

ពិធីប្រទានភ្លើងបូជាសព បានប្រព្រឹត្តទៅនៅវេលាម៉ោង ៩.០០នាទី ក្រោមបរិយាកាស និងទឹកចិត្តដ៏សែនក្តុកក្តួល ក្រៀមក្រំ សោកស្តាយ និងអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានពីសំណាក់ គ្រួសារនៃសព ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ដែលបានអញ្ជើញចូលរួម។

ជាមួយនឹងក្តីសោកស្តាយ អាឡោះអាល័យ និងការយកចិត្តទុកដាក់ចំពោះសិល្បករ សិល្បការិនីតាមរយៈ លោកជំទាវ រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្ប: សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ញើសារ គោរពជូនដំណើរលោកព្រឹទ្ធាចារ្យជាលើកចុងក្រោយព្រមទាំងបានឧទ្ទិសសូមឱ្យដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យនាដកោសល្យវដ្តី ព្រីង សាឃន បានសោយសុខក្នុងសុគតិភពផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print