អាជ្ញាធរអាមេរិកឃាត់ខ្លួន ប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio ពាក់ព័ន្ធរឿងស៉ីសំណូកសូកប៉ាន់លុយ៦០លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះ បានឃាត់ខ្លួនលោក Larry Householder ដែលជាប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធសំណុំរឿងស៉ីសំណូកសូកប៉ាន់ ដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារ។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សារនៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា យោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ បានបញ្ជាក់ថា លោក Householder និងមនុស្ស៤នាក់ទៀតដែលជាប់ពាក់ព័ន្ធ ដោយបានទទួលលុយសំណូករាប់លានដុល្លារពីក្រុមហ៊ុនមួយ ជាថ្នូរនឹងការជួយឲ្យ អនុម័តកញ្ចប់ថវិកាមួយខ្ទង់ពាន់លានដុល្លារ ដើម្បីសង្គ្រោះរោងចក្រថាមពលនុយក្លេអ៊ែរ២កន្លែង របស់ក្រុមហ៊ុននោះ។ មិនតែប៉ុណ្ណោះ លោក David DeVillers រដ្ឋអាជ្ញាប្រចាំរដ្ឋ Ohio បានគូសបញ្ជាក់ថា មនុស្ស៤នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ និងហៅករណីខាងលើនេះថា ជាកាស៉ីសំណូកដ៏ធំបំផុតមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ Ohio

គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះ លោក Mike DeWine អភិបាលរដ្ឋ Ohio ដែលនៅគណបក្សសាធារណរដ្ឋដូចលោក Householder ដែរនោះ បានអំពាវនាវ ឲ្យលោក Householder លាលែងពីតំណែងជាបន្ទាន់ ដោយបានអះអាងថា តំណាងរាស្រ្តរូបនេះមិនសមក្នុងការបន្តដឹកនាំសភារដ្ឋ Ohio តទៀតឡើយ នៅចំពោះមុខសភាពបែបនេះ។

បើយោងទៅតាមជីវប្រវត្តិសង្ខេបផ្លូវការ លោក Householder បានជាប់ឆ្នោតជាសមាជិកសភារដ្ឋ Ohio ជាលើកដំបូងកាលពីឆ្នាំ ១៩៩៦មកម្លេះ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print