រដ្ឋបាលពិសេសក្រុងហុងកុង៖ ដាក់កំហិតឲ្យប្រជាជន ត្រូវតែពាក់ម៉ាសនៅតាមទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរក្រុងហុងកុង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា រកឃើញករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មីថែមទៀត ដូច្នេះតំបន់រដ្ឋបាលពិសេសក្រុងហុងកុង នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាស នៅតាមទីកន្លែងសាធារណៈនានាជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលខ្លាំងជាថ្មីម្តងទៀត 

នៅក្នុងសេចក្តីប្រកាសខាងលើនេះ នឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដាស្អែកនេះ ហើយមានសុពលភាពរយៈពេល១៤ថ្ងៃ អាជ្ញាធរក្រុងហុងកុង គូសបញ្ជាក់ថា ករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មី ទើបតែត្រូវបានរកឃើញថែមទៀត នេះហើយដែលជាហេតុនាំឲ្យករណីឆ្លងសរុបនៅទូទាំងក្រុងមួយនេះ បានកើនដល់២,០១៨ករណី។

ដោយឡែកមេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) កាលពីថ្ងៃទី១៩ ខែកក្កដាថ្មីៗនេះ បាននិយាយថា ស្ថានការណ៍COVID-19 នៅក្នុងដែនដីហុងកុង គឺគ្រប់គ្រងលែងបានហើយ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំនៅអាស៊ីមួយនេះ បានប្រឈមមុខជាថ្មីម្តងទៀត ជាមួយការកើនឡើងនៃករណីឆ្លងថ្មីៗ នារយៈពេលចុងក្រោយនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print