សម័យតេជោ ហ៊ុន សែន ខែ្មរអាចធ្វេីបាន វិវឌ្ឍន៍បំផុត

ចែករំលែក៖

ភ្នំពេញ៖ សូមរំលឹកបន្តិច មានទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៃការធ្វេីស្រែ៖
-​ សម័យខែ្មរក្រហម​ ជំរុញប្រជាជនខែ្មរគ្រប់ៗរូបឱ្យធ្វេីស្រែដោយផ្អែកលេីគោលការណ៍កំណត់ថា​ “សំរេចមហិ្ឆតាផលិតផលស្រូវមួយហិចតា​៣តោន​”​ តែបែរប្រជាពលរដ្ឋគ្មានបាយហូប​ ហូបតែទឹកបបរ​! ប្រជាជនស្លាប់ដោយដាច់អាហាររាប់លាននាក់!
-​ សម័យសម្តេចតេជោ៖​ បាននាំប្រជាជននិងប្រទេសឆ្លងផុតពីវាលពិឃាតកាប់សម្លាប់មនុស្សដូចសត្វធាតុ​នៃរបបខែ្មរក្រហម ពីសង្គ្រាមសុីវិលបែកបាក់គ្នា​មកមានសន្តិភាពពេញលេញ! បានដឹកនាំប្រជាជនចេញផុតពីភាពអត់ឃ្លានគ្មានស្បៀងអាហារបរិភោគ​ ដេីរសុំទានពីបរទេសឱ្យជួយស្បៀងអាហារ​ ឱ្យក្លាយជាប្រទេសនាំចេញស្បៀងអាហារ​ ស្រូវអង្ករ​ ស្វាយ​ ចេក​….​ទៅប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងពិភពលោក! ទំនេីបកម្មបច្ចេកវិទ្យាដោយវិស័យឯកជនចូលរួមយ៉ាងសកម្ម​ មានគ្រឿងយន្តកសិកម្មជាគោល​ មានម៉ាសុីនស្ទូងស្រូវ​ ម៉ាសុីនដាំស្រូវ(ដីស្ងួត)​ ម៉ាសុីនច្រូតស្រូវ​ ផលិតផលកេីនមធ្យមជិត៥តោនក្នុងមួយហិចតាក្នុងមួយរដូវ​ ដែលមានដីស្រែខ្លះអាចមានសមត្ថភាពផលិតបាន២-៣រដូវក្នុងមួយឆ្នាំ!
ឥឡូវនេះកសិករ​ លក់ស្រូវនៅវាលស្រែ​ មិនមែនលក់ស្រូវពីក្រង់ស្រូវទៀតទេ! ។
សូមជម្រាបថា៖ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនទៀតផង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print