លីកកំពូលចិន Chinese Super League បង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីមានករណីកូវីដ-១៩ថ្មីកើតឡើង

ចែករំលែក៖

ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃលីកបាល់ទាត់កំពូលរបស់ចិន (Chinese Super League) បានចាត់វិធានការតឹងរ៉ឹងបន្ថែមទៀតបន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីមួយត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Dalian ដែលការពន្យារពេលសម្រាប់លីកកំពូលក្នុងឆ្នាំ២០២០របស់ CSL នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសៅរ៍នេះ។ អ្នករៀបចំកម្មវិធី CSL បានអំពាវនាវឲ្យមានការប្រជុំបន្ទាន់មួយផងដែរជាមួយក្លឹបនានា និងស្ថាប័នកីឡាទាំងអស់។

អង្គប្រជុំបានសំរេចថា រាល់អ្នកដែលស្នាក់នៅក្នុងតំបន់ដែលត្រូវបានបិទបណ្តោះអាសន្នសម្រាប់លីកកំពូលចិនត្រូវតែពាក់ម៉ាស់ជាសាធារណៈហើយប្រសិនបើមានការធ្វេសប្រហែស ឬមិនអនុវត្តតាមណាមួយអាជ្ញាធមានវិធានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ អង្គប្រជុំក៏បានស្នើដល់ក្រុមការងារ CSL ដែលស្នាក់នៅក្នុងសណ្ឋាគារតែមួយនៅតំបន់នោះត្រូវត្រៀមវិធានការរឹតបន្តឹងការពារមេរោគបន្ថែមដែលផ្អែកលើស្ថានភាពការពារ និងឆ្លងរាលដាលកន្លងទៅ។

ក្នុងអំឡុងពេលនេះកីឡាករ និងបុគ្គលិកទាំងអស់នឹងត្រូវបានបង្ខាំងនៅសណ្ឋាគាររបស់ពួកគេស្នាក់នៅ នៅពេលមិនបានហ្វឹកហាត់ ឬមិនទាត់មានកាលវិភាគលេង។ សហព័ន្ធកីឡាបាល់ទាត់ចិនបានព្រមានក្រុមនានាផងដែរថា ជនណាដែលរំលោភវិធានការណ៍ការពារមេរោគនេះអាចត្រូវបានដកឈ្មោះចេញពីលីកកំពូល។

...

សូមបញ្ជាក់ថា មនុស្ស១.៨៧០នាក់រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកធ្វើការត្រូវបានគេធ្វើតេស្តរកមើលជំងឺកូវីដ-១៩ ហើយ CSL បានធ្វើតេស្តអវិជ្ជមានទាំងអស់។ ក្រុមទាំង១៦ដែលនឹងត្រូវលេងក្នុងលីកកំពូលឆ្នាំ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់ចិនបានចែកចេញជា២ក្រុមដោយមួយក្រុមលេងនៅមូលដ្ឋាននៅក្រុង Dalian និងមួយក្រុមទៀតនៅក្រុង Suzhou ដើម្បីលេងតាមផែនការនៃការប្រកួតដែលបានគ្រោងទុក និងលេងដោយបិទទ្វារចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកញ្ញា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print