Twitter ប្រកាសថា៖ ប្រាក់ចំណូលរបស់ខ្លួនបានពីការផ្សាយពាណិជ្ជកម្ម ធ្លាក់ចុះ ២៣% ដោយសារបញ្ហាកូវីដ១៩

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនTwitter ដែលជាបណ្ដាញសង្គម បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០ ដោយនៅក្នុងនោះប្រាក់ចំណូលដែល ទទួល បានខុសពីការរំពឹងទុករបស់អ្នកវិភាគ ហើយអ្វីដែលពិសេសនោះគឺ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃកើនឡើងខ្ពស់ហួសពីការស្មាន។ ប៉ុន្តែប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មវិញគឺធ្លាក់ចុះ ២៣% បើធៀបនឹងឆ្នាំ២០១៩»

យោងតាមការចេញផ្សាយសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមហ៊ុន Twitter បានគូសបញ្ជាក់ថា «នៅត្រីមាសទី២ ឆ្នាំនេះ ស្ថានភាពហិរញ្ញវត្ថុរបស់យើងបានឡើបឡើងវិញក្នុងកម្រិតមធ្យម បើធៀបទៅនឹងត្រីមាសទី១ ដើមឆ្នាំ។ ចំណែកប្រាក់ចំណូលនៅត្រីមាសទី២ ឆ្នាំនេះ ដែល Twitter ទទួលបាន គឺមានចំនួន ៦៨៣លានដុល្លារអាមេរិក ផ្ទុយពីការរំពឹងទុករបស់អ្នកវិភាគដែលបានលើកឡើងថា អាចមានចំនួនរហូតដល់ ៧០៧លានដុល្លារ ហើយការធ្លាក់ចុះខុសពីការរំពឹងទុកនេះ អាចបណ្ដាលមកពីបញ្ហាកូវីដ១៩។ ចំណែកអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនដល់ពី ១៨៦លាននាក់ ពោលគឺកើនឡើងពី ១៧២លាននាក់។

ដោយឡែកចំពោះប្រាក់ចំណូល ដែលបានមកពីការផ្សាយពាណិជ្ជកម្មវិញគឺមានចំនួន ៥៦២លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនធ្លាក់ចុះ២៣% ហើយជាពិសេស មួយរយៈចុងក្រោយនេះគឺធ្លាក់ចុះ១៥% ដោយថ្មីៗនេះផងដែរ បណ្ដាញសង្គម Twitter ទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរមួយគឺ គណនីបុគ្គលិកល្បីៗ ដូចជាលោក Barack Obama និងលោក Elon Musk ជាដើម ត្រូវបានគេហេកគណនី។

សូមជម្រាបថា បណ្ដាញសង្គម Twitter បានកើតឡើងនៅក្នុងឆ្នាំ ២០០៦ ហើយគិតមកដល់ពេលនេះ មានបុគ្គលិកជុំវិញពិភពលោកចំនួន៤៦០០នាក់ និងមានអ្នកប្រើប្រាស់សរុបចំនួន ៣២១លាននាក់ (បើគិតត្រឹមចុងឆ្នាំ២០១៩) និងរកប្រាក់ចំណូលបាន .៤ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print