ចិនគ្រោងបិទស្ថានកុងស៊ុល អាមេរិក​នៅកោះហុងកុង

ចែករំលែក៖

ពលរដ្ឋចិន​ជាច្រើនមានបំណងចង់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បិទទ្វារស្ថានកុងស៊ុលអាមេរិក នៅកោះហុងកុង​ និង​ម៉ាកាវ​ដើម្បីតបត ជាមួយអាមេរិកដែលបានបិទស្ថានទូតចិននៅទីក្រុងHouston ។
នៅក្នុងការស្ទង់មតិ​របស់បណ្តាញព័ត៌មានGuancha បានបង្ហាញឲ្យឃើញថា ពលរដ្ឋ​ចិន​ដល់ទៅ​៦៦ភាគរយចង់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបិទស្ថានទូតចិននៅកោះហុងកុង ​ ក្វាងចូវ និងម៉ាកាវ។ ជាមួយគ្នានេះដែរ ពលរដ្ឋចិនក៏បានថ្កោលទោសដល់អាមេរិកដែលបាន ជ្រៀតជ្រែកចូលបញ្ហាកោះហុងកុងផងដែរ​។
លោកLong Xingchun ប្រធានទំនាក់ទំនងអន្តរជាតិ នៅទីក្រុង Chengdu បានឲ្យដឹងថា «ពលរដ្ឋចិន​ខឹងសម្បាយ៉ាងខ្លាំង​ ពេលឃើញ​អសន្តិសុខកើតឡើងនៅកោះហុងកុង​​ ដោយសារតែការលូកដៃពីបរទេស​ចូលកិច្ចការផ្ទៃក្នុងរបស់ចិន»។
ចិនអាចនឹងបិទទ្វារស្ថានកុងស៊ុលរបស់អាមេរិកជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ថា​នៅខេត្តក្រុងណានោះឡើយ ។ ចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
សង្គ្រាមការទូតរវាងអាមេរិក​និឹងចិន កំពុងតែផ្ទុះឡើងយ៉ាងខ្លាំង ដែលជាការប្រឈមមុខថ្មី​រវាងអាមេរិកនិឹងចិន ​ សង្គ្រាមការបរទេសអាចនឹងអាក្រក់ជាងសង្គ្រាមពាណិជ្ជកម្មទៅទៀត​។ ប្រសិនបើប្រទេសទាំងពីរបញ្ចប់ទំនាក់ទំនងការទូត វិស័យនានាក៏ត្រូវបញ្ចប់ផងដែរទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print