ពលរដ្ឋចិនជាច្រើនមានបំណងចង់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បិទទ្វារស្ថានកុងស៊ុលអាមេរិក នៅកោះហុងកុង និងម៉ាកាវដើម្បីតបត ជាមួយអាមេរិកដែលបានបិទស្ថានទូតចិននៅទីក្រុងHouston ។
នៅក្នុងការស្ទង់មតិរបស់បណ្តាញព័ត៌មានGuancha បានបង្ហាញឲ្យឃើញថា ពលរដ្ឋចិនដល់ទៅ៦៦ភាគរយចង់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបិទស្ថានទូតចិននៅកោះហុងកុង ក្វាងចូវ និងម៉ាកាវ។ ជាមួយគ្នានេះដែរ ពលរដ្ឋចិនក៏បានថ្កោលទោសដល់អាមេរិកដែលបាន ជ្រៀតជ្រែកចូលបញ្ហាកោះហុងកុងផងដែរ។
លោកLong Xingchun ប្រធានទំនាក់ទំនងអន្តរជាតិ នៅទីក្រុង Chengdu បានឲ្យដឹងថា «ពលរដ្ឋចិនខឹងសម្បាយ៉ាងខ្លាំង ពេលឃើញអសន្តិសុខកើតឡើងនៅកោះហុងកុង ដោយសារតែការលូកដៃពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់ចិន»។
ចិនអាចនឹងបិទទ្វារស្ថានកុងស៊ុលរបស់អាមេរិកជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ថានៅខេត្តក្រុងណានោះឡើយ ។ ចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
សង្គ្រាមការទូតរវាងអាមេរិកនិឹងចិន កំពុងតែផ្ទុះឡើងយ៉ាងខ្លាំង ដែលជាការប្រឈមមុខថ្មីរវាងអាមេរិកនិឹងចិន សង្គ្រាមការបរទេសអាចនឹងអាក្រក់ជាងសង្គ្រាមពាណិជ្ជកម្មទៅទៀត។ ប្រសិនបើប្រទេសទាំងពីរបញ្ចប់ទំនាក់ទំនងការទូត វិស័យនានាក៏ត្រូវបញ្ចប់ផងដែរទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម៕
ដោយ៖ ធី រីណា