ប្រមុខWHO៖ ច្រានចោលការចោទប្រកាន់របស់អាមេរិកថា លោកមានតួនាទីនេះ ដោយសារចិនជាអ្នកជួយ

ចែករំលែក៖

អន្តរជាតិ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានចោទប្រកាន់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភព(WHO)ថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ប្រធានអង្គការសុខភាពពិភព ក៏បានច្រានចោលនូវការចោទប្រកាន់នេះថា ជារឿងមិនពិត ទាំងនេះមានន័យថា៖ លោកបានទទួលតួនាទីជាប្រធាន WHO ដោយសារប្រទេសចិន ហើយលោកមានការព្រមព្រៀងមួយជាមួយចិន។

សូមជម្រាបថា លោកអគ្គនាយកបណ្ឌិត Tedros Adhanom Ghebreyesus ដែលត្រូវបានតែងតាំងជាអគ្គនាយករបស់ អង្គការWHO កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានស្ថិតនៅក្នុងជំលោះជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែមានទំនាក់ទំនងមិនល្អជាមួយទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ហើយថែមទាំងបានផ្ដាច់ជំនួយរបស់ខ្លួនទៀតផង។ ចំណែកចំពោះការអត្ថាធិប្បាយរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានលោកប្រធាន Tedros Adhanom Ghebreyesus និយាយថា ជារឿងមិនពិត ហើយមិនអាចទទួលយកបាន និងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

គួររំលឹកផងដែរថា នៅក្នុងខែឧសភាកន្លងទៅនេះ អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួននឹងផ្តួចផ្តើមពិនិត្យដោយឯករាជ្យមួយ ទៅក្នុងការគ្រប់គ្រងរបស់ខ្លួនទាក់ទងនឹងជំងឺរាតត្បាត «នៅពេលសមស្របបំផុត» ហើយបានជំរុញឱ្យប្រទេសនានា បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះផង ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print