គ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមវិធីសាស្ត្រ និងយុទ្ធនាការនានារបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ សូមការធ្វើដំណើររបស់ជនរួមជាតិ ទទួលបានសុវត្ថិភាព គ្រប់ទីកន្លែង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print