បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងអតីតប្រធានាធិបតីបារាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតីដូណាល់ ត្រាំ ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
លោកអូបាម៉ានិងលោក បៃឌិន បានបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូមួយថ្កោលទោសប្រធានាធិបតីដូណាល់ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យនៅលើបណ្តាញសង្គម Twitter ។
នៅក្នុងឃ្លីបវីដេអូ បេក្ខភាពប្រធានាធិបតីចូ បៃឌិន អង្គុយក្បែរអតីតប្រធានាធិបតីអូបាម៉ា តាមកម្មវិធីដែលបានកំណត់ ។ អតីតមេដឹកនាំទាំងពីររូបបានលើកឡើងពីការចំាបាច់ក្នុងការរក្សាសុខភាពពលរដ្ឋ គឺកម្មវិធីអូបាម៉ា ឃែរ។ ប៉ុន្តែលោកត្រាំបែរជាប្រឆាំងនិងគម្រោងសុខាភិបាលទៅវិញ។
លោកអូបាម៉ា បាននិយាយនៅក្នុងឃ្លីបវីដេអូថា «ពិតជាមិនយល់ទាល់តែសោះ ពេលអ្នកណាម្នាក់ចង់ដកហូតសិទ្ធិរក្សាសុខភាពរបស់ពលរដ្ឋ ក្នុងពេលកំពុងប្រឈមនឹងវិបត្តិសុខភាពបែបនេះ។
ក្រោយពេលអតីតមេដឹកនាំអាមេរិក បានថ្កោលទោស ប្រធានាធិបតីដូណាល់ ត្រាំបានបង្ហោះសារលើបណ្តាញសង្គមភ្លាមៗថា អ្នកទាំងពីរអូបាម៉ានិងបៃឌិន ធ្លាប់បានធ្វើការងារយ៉ាងអាក្រក់បំផុត។ សូមកុំភ្លេចថា បើមិនដោយសារតែពួកគេខ្ញុំក៏មិននៅទីនេះដែរ»៕