បូឡាវី​ពន្យារពេលបោះឆ្នោតជាលើកទីពីរ ដោយសារតែកូវីដ​-១៩

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលបូឡាវី បានប្រកាសឲ្យដឹងថា ប្រទេសនេះ​បានសម្រេច​ពន្យារពេលបោះឆ្នោតជាលើកទីពីរ​ដោយសារតែការឆ្លងរាលដាលកូវីដ​១៩​។ តាមគម្រោងការពន្យារពេលបោះឆ្នោតនេះគឺរហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ។
សារព័ត៌មាន​AFPបានផ្សាយថា ​ការបោះឆ្នោតនៅក្នុងប្រទេសបូឡាវី​ ពេលដំបូង​ឡើងគម្រោងរៀបចំធ្វើនៅខែឧសភា ប៉ុន្តែក្រោយមកបានពន្យារដល់ថ្ងៃទី​៦ខែកញ្ញា ក្រោយប្រទេសនេះបានដាក់បម្រាមគោចរ​ប្រឆាំងកូវីដ​-១៩
ការសម្រេចពន្យារពេលបោះឆ្នោតជាលើកទីពីរនេះគឺក្រោយពេល ប្រធានាធិបតីបណ្តោះអាសន្ន​លោក Bolivia Jeanine Anez ធ្វើតេស្ត មានលទ្ធផលវិជ្ជមានកូវីដ​-១៩។ ជាមួយគ្នានោះដែរ​ក៏មានសមាជិកគណៈរដ្ឋមន្ត្រី៤រូបឆ្លងកូវីដ​-១៩នោះដែរ។
ការពន្យារពេលលើកនេះ បន្ទាប់ពីក្រុមអ្នកឯកទេស​បានព្រមានថា នឹងមានអ្នកឆ្លងកូវីដ​-១៩​នៅក្នុងប្រទេសបូឡាវីកើនឡើងខ្ពស់បំផុតនៅចុងខែសីហាឬដើមខែកញ្ញាឆ្នាំ​២០២០។ ដូច្នេះហើយទើបប្រទេសនេះសម្រេចពន្យារពេលបោះឆ្នោតរហូតដល់ខែតុលា​។
បូឡាវីជាប្រទេសមានពលរដ្ឋ ១១,៥លាននាក់ ហើយមានអ្នកឆ្លងកូវីដ​-១៩ ជាង៦៤ពាន់នាក់ និងស្លាប់២.៣០០នាក់ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print