ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍េ២លើក រវាងអ្នកជិះម៉ូតូ និងម៉ូតូ និងបើករថយន្តក្រឡាប់ដោយឯងៗផងដែរ ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុប្រាប់ថា នៅវេលាម៉ោងប្រមាណ៦ និង២០នាទី ព្រលប់ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក ហុីយ៉ានដាយ ពណ៏ស គ្មានស្លាកលេខ ឈ្មោះ នោង ភា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលល្ពៅ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុបានរេចង្កូតខុសផ្លូវក្រឡាប់ឯងៗ បណ្ដាលឲ្យតៃកុងរបួសបាក់ជើងទាំងសង់ខាង(ធ្ងន់) ។
ដោយឡែក ៖ ប៉ុន្មានម៉ោងក្រោយនាយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩.១៧០ ស្ថិតនៅភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរដដែល ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូ និងម៉ូតូច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង(២នាក់) ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះគេបញ្ជូនជនរងរបួសទៅសង្រ្គោះ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកន្ទួត រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ ដោយៈ បុឹម ពិន