នៅថ្ងៃទី២៤ខែកក្កដា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin បានប្រកាសថា រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០តទៅ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រកាសថា ការសម្រេចតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ គឺអាស្រ័យទៅលើស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ។
ប្រមុខរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ខែសីហា ជើងហោះហើរអន្តរជាតិ នឹងចាប់ផ្តើមនៅអាកាសយានដ្ឋានទីក្រុងមូស្កូ Saint Peterburg និង Rostov ។ តាមកាលើកឡើងរបស់នាយករដ្ឋមន្ត្រី ការសម្រេចខាងលើ អាចនឹងជួយដល់ពលរដ្ឋរុស្ស៊ីអាចវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។
រុស្ស៊ីបានផ្អាករាល់ការហោះហើរ តាំងពីថ្ងៃទី២៧ខែមីនា រហូតមក ដោយសារតែការបិទព្រំដែន និង ផ្អាករាល់ជើងហោះហើរអន្តរជាតិ ។ មកទល់ពេលនេះរុស្សី មានករណីឆ្លងកូវីដ-១៩កើនឡើងជាង៨០០ពាន់នាក់ និងជាសះស្បើយ ជាង៥៨៨ពាន់នាក់ និងស្លាប់ជាង១៣ពាន់នាក់៕