ជនជាតិចិន​៤នាក់ត្រូវគេចាប់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ា​

ចែករំលែក៖

នៅថ្ងៃទី​២៤ខែកក្កដានេះ​ខ្មាន់កាំភ្លើង នៅតំបន់ភាគខាងអាគ្នេយ៍​រដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា បានចាប់ខ្លួនជនជាតិចិន​៤នាក់ ហើយបានបាញ់សម្លាប់ សន្តិសុខការពារ។ ជនជាតិចិនទាំង​៤នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនសាងសង់នៅប្រទេសនេះ។
អ្នកនាំពាក្យ​កម្លាំងសន្តិសុខ នីហ្សេរីយ៉ាលោក Irene Igbo បានឲ្យដឹងថា ជនជាតិចិន​ដែលត្រូវខ្មាន់កាំភ្លើងចាប់ខ្លួន ធ្វើការនៅក្រុមហ៊ុនសាងសង់ Danarite ក្នុងស្រុក Akamkpa ។ ជនជាតិចិនទាំង​៤នាក់ត្រូវជនដៃដល់ចាប់ខ្លួនតាំងពីថ្ងៃទី​២២ខែកក្កដាមកម៉្លេះ​។
លោក Irene Igbo បាននិយាយទៅកាន់ សារព័ត៌មាន​ BBC ថា​«យើងបានបាត់បង់ពួកគាត់មួយចំនួនក្នុងហេតុការខាងលើ​»។ ​​ នៅតំបន់ភាគខាងត្បូង​ប្រទេសនីហ្សេរីយ៉ា​​តែងតែមានករណីចាប់ជំរិតកើតឡើងទាមទារប្រាក់លួស​  មកទល់ពេលនេះ​មិនទាន់មានក្រុមណាមួយចេញមុខ ទទួលស្គាល់​ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ ពលរដ្ឋនៅក្នុងស្រុក Akamkpa តែងតែត្រូវ ក្រុមជនល្មើសក្នុងតំបន់​ចាប់ជំរិតទារប្រាក់ ហើយក៏បានដោះលែងវិញ ក្រោយទទួលបានប្រាក់។
មកទល់ពេលនេះ ជនជាតិចិនទាំងនោះ មិនទាន់ដឹងថានៅទីណានៅឡើយទេ ហើយក្រុមចាប់ជំរិត ក៏មិនទាន់ចេញលក្ខខណ្ឌ ក្នុងការទាមទារប្រាក់ផងដែរ។ កម្លាំងសន្តិសុខកំពុងតែខិតខំស្វែងរកជនជាតិចិន ទាំងនោះ​៕

ដោយ៖ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print