ក្រោយស្ងប់ស្ងាត់មួយរយៈ៖ ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ម្នាក់ជាជនជាតិ​កូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ ឡាវ គឺជាប្រទេសមួយដែលមានករណីឆ្លង COVID-19 ទាបជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ។ ប៉ុន្តែមួយរយៈពេលជាង៣ខែកន្លងទៅនេះ ក្រសួងសុខាភិបាល​ឡាវ  នៅ​ថ្ងៃទី​២៤ ខែកក្កដាម្សិលមិញនេះ បាន​រាយការណ៍​ថាមានករណី​ឆ្លង COVID-19 ថ្មីម្នាក់ គឺជា​បុរស​កូរ៉េខាងត្បូង ​។

​បើតាម​ក្រសួងសុខាភិបាល​ឡាវ បានបញ្ជាក់ថា ករណី​ឆ្លង​ថ្មី​នេះ គឺជា​បុរស​កូរ៉េខាងត្បូង ដែលជា​បុគ្គលិក​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ក្នុងប្រទេស​ឡាវ ​អាយុ ៣២​ឆ្នាំ​ បានធ្វើ​ដំណើរ​ពី​ប្រទេស ជប៉ុន ហើយ​ប្ដូរ​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ១៨ ខែកក្កដាថ្មីៗនេះ ហើយ​ទៅដល់​ឡាវ នៅ​ថ្ងៃ​ដដែល​។ នេះ​គឺ​ករណី​ឆ្លង​ទី​២០​របស់​ប្រទេស​ឡាវ​ផងដែរ ។

​គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បុរស​ខាងលើ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ទីក្រុង វៀងចន្ទន៍ ដោយ​ជិះឡាន​ជាមួយ​អ្នកដំណើរ​៦​នាក់​ទៀត​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អ្នកជំងឺ​កូរ៉េខាងត្បូង​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ដែល​រដ្ឋ​រៀបចំ ។

​បើគិត​ត្រឹម​ថ្ងៃទី ២៤ ខែកក្កដា ករណី​សង្ស័យ ២៤ ៤៧៩ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ក្នុងប្រទេស​។ ហើយ​ក្នុងចំណោម​ករណី​វិជ្ជមាន​សរុប ២០​នាក់ មនុស្ស​១៩​នាក់​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print