ភ្នំពេញ៖ បុរសម្នាក់ពិបាកចិត្តរឿងម្តាយមិនពេញចិត្តប្រពន្ធរបស់ខ្លួនបានសំរេចចិត្តប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជប៉ុនតែកម្លាំងសមត្ថកិច្ចឃាត់ទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 2 និង 40 នាទីរសៀលថ្ងៃទី 25 ខែកក្កដាឆ្នាំ 2020 នៅលើស្ពានជប៉ុនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលគិតខ្លីខាងលើបានប្រាប់ឲ្យដឹងថា ដោយខ្លួនគាត់ពិបាកចិត្តរឿងឪពុកម្ដាយមិនពេញចិត្តលើប្រពន្ធរបស់ខ្លួនទើបធ្វើឲ្យគាត់គិតអីមិនចេញមានតែសំរេចចិត្តជិះម៉ូតូផ្ញើប៉ូលីស ហើយទៅលោតទឹកលើស្ពានជប៉ុន តែត្រូវបានប៉ូលីសឃាត់។
ស្របពេលនោះកម្លាំងសមត្ថកិច្ចនិងអ្នកសារព័ត៌មានបានធ្វើការលួងលោងពន្យល់ណែនាំនិងលើកទឹកចិត្តទៅដល់បុរសដែលគិតខ្លីខាងលើឱ្យគាត់ត្រឡប់ទៅគេហដ្ឋានរួចគិតត្រិះរិះពិចារណាម្ដងទៀតស្របពេលនោះបុរសខាងលើក៏គាត់យល់ព្រមត្រឡប់ទៅផ្ទះវិញផងដែរ៕ ដោយ៖រ៉ារ៉ា
...