អគ្គីភ័យឆាបឆេះកន្លែងធ្វើស្លាកយីហោ នឹងព្រិនធ័រ នៅផ្លូវ២០០២ក្នុងខ័ណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ : លំនៅដ្ឋានដែលបេីកទទួល​
ធ្វេីស្លាកយីហោ នឹងព្រឹនធ័រមួយកន្លែង​ ស្ថិតនៅផ្លូវ២០០២ត្រូវអគ្គិភ័យឆាបឆេះនៅពីវេលាម៉ោង១៣និង៣០នាទី​រសៀល ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អមខណ្ឌសែនសុខ​រាជធានីភ្នំពេញ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបណ្ដាលអោយឆាប​ឆេះនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវ​នៅឡើយ ។ ដោយឡែកសម្ភារះក្នុងបន្ទប់ដែលឆាបឆេះខាងលើខូចខាតមួយចំនួនធំ​ និងពីរនាក់ម្ដាយកូនត្រូវ​របួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ។

ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងដើម្បីអន្តរាគមន៍តែប្រើប្រាស់អស់មួយគ្រឿងបានរលត់ទៅវិញនៅរសៀលថ្ងៃដដែរ តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ៕និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print