រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរួមទាំងលោកអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សព្វថ្ងៃគាត់មានមេទាពង២៤០០ក្បាលកំពុងផ្តល់ពងសព្វថ្ងៃនិងត្រៀមដាក់កូនទា៥០០០ក្បាលទៀតនៅពេលទ្រុងថ្មីសាងសង់រួច។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១៦០០មែត្រក្រឡាដែលចំណាយសាងសងលើទ្រុងអស់១៣០០ដុល្លា ប្រក់ស្បូវលាយស័ង្កី។ ចំណែកការចំណាយទៅលើការផ្តល់ចំណីនិងកម្មករអស់ប្រហែល៥៨មុឺនរៀលក្នុង១ថ្ងៃនិងចំនេញបានចន្លោះពី២៩មុឺនទៅ៣០មុឺនរៀលក្នុង១ថ្ងៃ។ គាត់លក់លាមកទាក្នុង១ខែបាន៥០មុឺនរៀលបន្ថែមទៀត។សរុប១ខែគាត់អាចរកចំណូលបានប្រហែល៩,៥លានរៀល។

លោករដ្ឋមន្រ្តី បានធ្វើកោតសរសើរកសិករ សូ យក់សេងនិងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីជំនាញបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print