ធ្លាក់កាងរថយន្តអូសពេញផ្លូវ​ សង្ស័យបេីក​បុក​បុរសម្នាក់ជិះម៉ូតូបណ្ដាលឲ្យស្លាប់​នៅខណ្ឌច្បារអំពៅ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីម្នាក់ជាជនជាតិខ្មែរ​ រួមនិងបុរសម្នាក់ទៀតជាជនជាតិបរទេស​ បានបេីករថយន្តម៉ាកRav4មួយគ្រឿងធ្លាក់កាងអូសពេញផ្លូវ​នៅខណ្ឌបឹងកេងកង​ ហេីយក៏ជួបកម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង​ ឃេីញដូច្នេះក៏ដេញតាមឃាត់បាននៅផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មានចុះថត​ និងឡាយផ្ទាល់​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ។

​ មន្ត្រីសមត្ថកិច្ចខណ្ឌបឹងកេងកង​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ មុនកេីតហេតុ​ កម្លាំងក្រុមលោកបានជិះល្បាតក្នុងមូលដ្ឋានដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗ​ គាប់ជួនក៏ប្រទះឃេីញរថយន្តមួយគ្រឿងម៉ាក​ Rav4 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2T-4803 បេីកបរដោយនារីម្នាក់ជាជនជាតិខ្មែរ​ និងបុរសម្នាក់ទៀតជាជនជាតិបរទេស​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦៣​ ទាំងធ្លាក់កាងមុខ​អូសពេញផ្លូវ​ ។ ដោយឃេីញសភាពដូច្នេះ​ ខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមផ្លូវ​ កម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង​ ក៏ដេញតាមឃាត់រហូតមកដល់ផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ទេីបឃាត់ជាប់​ហេីយសួរនាំដំណេីររឿងនៃការធ្លាក់កាង​រថយន្ត​ ។

​ ក្រោយពីសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង​ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ​ ធ្វេីការសាកសួរទៅលេីអ្នកបេីកបររថយន្តជិតមួយម៉ោង​ បានត្រឹមចម្លេីយឆ្លេីយដោះសារមិនសមហេតុផល​ ទេីបសមត្ថកិច្ចទាក់ទងទៅខាងមន្ត្រីជំនាញ​ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ យកទៅរក្សាទុក​ ដេីម្បីស្រាវជ្រាវ​បន្ត និងចាត់ការតាមនីតិវិធី​ ។

​ គួររំលឹកថា​ ករណីរថយន្តRAV4ធ្លាក់កាងខាងលេីនេះ​ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា​ អាចរថយន្តនេះបេីកបុកបុរសម្នាក់កំពុងជិះម៉ូតូម្នាក់ឯងបណ្ដាលឲ្យដួលបាក់ក​ ស្លាប់​ នៅផ្លូវបេតុង​ ក្នុងភូមិកោះនរា​សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ នាវេលាម៉ោង១១​ និង៣០នាទីយប់​ថ្ងៃទី២៥​ខែកក្ដដា​ ឆ្នាំ​២០២០​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print