ករណីរថយន្ត​ដឹក​ទំនិញ​ប្រភេទ​កូរ៉េ១គ្រឿងដាច់​ហ្វ្រាំង​បុក​រះ​ពីលើ​ស្ពាន​៧​មក​រា ​​ជនរងគ្រោះបានស្លាប់កាលពីល្ងាចមិញ

ចែករំលែក៖

ភ្នំពេញ៖ សិស្សស្រីម្នាក់បានរងរបួសធ្ងន់រហូតដល់ស្លាប់ពេលកំពុងសង្គ្រោនៅមន្ទីរពេទ្យកាលម៉ែត ខណៈដែលរថយន្ត​ដឹក​ទំនិញ​ប្រភេទ​កូរ៉េ១គ្រឿងបាន បើក​ចុះ​ពីលើ​ស្ពាន​៧​មក​រា​ ក៏​ដាច់​ហ្វ្រាំង ធ្វើឲ្យអ្នកបើកបរ​រថយន្តភ័យ បាន​លោត​ចេញពីរថយន្ត​ដោយមិនគិតពីគ្រោះថ្នាក់ដល់អ្នកដទៃ បានធ្វើឲ្យ​រថយន្ត​បង្កនោះ​រអិល​ចុះ​ពីលើស្ពានមកក្រោម​បុក​រះ ទាំងកំរោល និងម៉ូតូ១គ្រឿង​ រួមនិងរថយន្ត​២គ្រឿងទៀតបានរងការខូចខាតយ៉ាងដំណំ ។

IMG_5310

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមក​រា ឆ្នាំ២០១៦ នៅ​ចំណុច​ស្ពាន​៧​មក​រា (ពេទ្យលោកសង្ឃ) ស្ថិតតាម​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្ត​បង្កប្រភេទ​កូរ៉េដឹកទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6862 ចំណែកឯអ្នកបើកបរ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ ។ ចំណែកឯ​ជនរងគ្រោះឈ្មោះសិ​ម ស្រី​ភ​ក្រ័ អាយុ១៦ឆ្នាំ ​ជា​សិស្ស ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​១គ្រឿងម៉ាក Today ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-2964 (​របួស​ធ្ងន់រហូតដល់ស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត )។ រីឯ​រថយន្ត​២គ្រឿងដែលរងការខូចខាតនោះទី១ ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2151 និងទី២ ម៉ាក់កូរ៉េ ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2AA-4052 ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបានបើកលើស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចមកកើត លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបើកចុះពីលើស្ពានមិនដឹងជាយ៉ាងម៉េច ក៏រថយន្តបង្កដាច់ហ្វ្រាំងរអិលនិងធ្វើអោយអ្នកបើកបរភ័យបានលោតចេញពីរថយន្ត ក៏បុករះម៉ូតូនិងរថយន្តទាំងកំរោលតែម្តង ។

ក្រោយកើតហេតុ​ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ​តាមផ្លូវបានឃើញហេតុការណ៍នោះខឹងសម្បារ​អ្នកបើកបរ​រថយន្ត​បង្ក ក៏នាំគ្នាដេញចាប់​បានរួច​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។ ចំណែកឯក្មេងស្រីរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរកាលម៉ែតភ្លាមៗ តែដោយសារតែរបួសធ្ងន់ធ្ងរពេក រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៩ដដែរ ក៏បានស្លាប់បាត់បង់ជីវិតហើយ ។

បច្ចុប្បន្ន បុរសដែលបើករថយន្តបង្កត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញរង់ចាំដោះស្រាយ​គ្នាតាមនីតិវិធី ៕

IMG_5309

IMG_5311

IMG_5313

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print