ឆក់ខ្សែ.កបានសម្រេចមិនជិះម៉ូតូរត់បែរជាមកសុំទោស ត្រូវជនរងគ្រោះឆក់បានមកវិញភ័យរត់បាត់

ចែករំលែក៖

ខេត្តកោះកុង៖ ស្ត្រីម្នាក់បានបែកក្បាលរងរបួសធ្ងន់បន្ទាប់ពីក្រុមចោរតាមឆក់យកខ្សែក មាស​ទម្ងន់​៥ជី ពេលកំពុងជិះម៉ូតូទៅផ្ទះ បណ្តាលឲ្យដួល តែពេលឃើញដូច្នេះក្រុមចោរទំនងអាណិត ជនរងគ្រោះក៏ជិះបកក្រោយមកសុំទោសគាត់វិញ ប៉ុន្តែនឹកស្មានមិនដល់ត្រូវជនរងគ្រោះស្ទុះ​ទៅដណ្តើមយកខ្សែ.កបានមកវិញ ធ្វើឲ្យក្រុមចោរភ័យនាំគ្នាជិះម៉ូតូគេចបាត់ ។

កោះកុង ១

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជិតស្ពានអូរស្រណោះ នៅលើដងផ្លូវជាតិ លេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសាក់ ភាព អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

បើតាមសម្តីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូបអាហារយកទៅហូប។ លុះពេលជិះម៉ូតូចេញពីផ្សារទៅផ្ទះ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកនិងស្លាកលេខជិះគ្នាពីរនាក់តាមពីក្រោយតែគាត់អត់ចាប់អារម្មណ៍ទេ ដល់ពេល ពួកគេជិះមក ជិតក៏ធ្វើសកម្មភាព ឆក់ខ្សែ.កមាសទម្ងន់៥ជី ពីករបស់គាត់ធ្វើឲ្យគាត់ដួលម៉ូតូរងរបួស​ដោយបែកក្បាលតែម្តង ។

ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ពេលក្រុមចោរវាឆក់ខ្សែ.កបានហើយពួកវាបានជិះម៉ូតូ បានប្រហែល១០ម៉ែត្រក៏បកក្រោយមកសុំទោសគាត់ តែពេលនោះគាត់ឃើញខ្សែ.ក នៅក្នុងដៃ​ក្រុម​ចោរ ទើបគាត់ស្ទុះទៅកញ្ឆក់យកខ្សែ.កបានមកវិញហើយក៏កើតមានការ ប្រតាយប្រតប់​គ្នាឡើង។ បន្ទាប់មកដោយទំនងជាក្រុមចោរទាំងនេះភ័យខ្លាចសមត្ថកិច្ចមកទាន់​ក៏នាំគ្នាជិះ​ម៉ូតូគេច​ខ្លួនបាត់អស់។ ចំណែករូបគាត់បានទូរស័ព្ទប្តឹង អ.ហ ឲ្យមកជួយអន្តរាគមន៍ តែពេល​សមត្ថកិច្ចមកដល់ក្រុមចោរបានគេចខ្លួនបាត់ទៅហើយខណៈដែលគាត់ត្រូវអ្នកជិតខាងជួយដឹកមករុំរបួសនៅគ្លីនិកឯកជនក្បែរនេះ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print