រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ និង​ជាអនុប្រធានទី១ នៃ​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ស្រុក​មោង​ឬស្សី​អញ្ជើញចូលរួមចែកកង់ចំនួន៣៥១​គ្រឿងដល់​សិស្សានុសិស្ស​នៃអនុវិទ្យាល័យតាណាក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាបរិវេណអនុវិទ្យាល័យតាណាក ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានអញ្ជើញចូលរួមក្នុងពិធីចែកកង់​ចំនួន៣៥១​គ្រឿង ដែលជាអំណោយ របស់អង្គការកុគឺសៃ (KJO) ក្រោមអធិបតីភាព លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Masahiro Sanu ប្រធានអង្គការកុគឺសៃ KJO, លោក លោកស្រី សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំគារ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។

នៅក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានលើក ទ្បើងថា ក្រោមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់​ពី​សំណាក់​លោកទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី រួមនិងកិច្ចសហប្រតិបតិ្តការល្អជាមួយអង្គការកុគឹសៃ (KJO) ក្រុមការងារនឹងបន្តពាំនាំយកកង់មកចែកជូនសិស្សានុសិស្សឲ្យបានកាន់តែច្រើន​បន្ថែមទៀត ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សដែលទទួលបានកង់ ត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះ ជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្តល់ជូននូវអំណោយជាថវិកា និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ព្រមទាំងបានឧបត្ថម្ភជាថវិកាដល់បឋមសិក្សា អនុវិទ្យាល័យតាណាក ផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print