បាតុកម្មក្លាយជាអំពើហិង្សានៅទីក្រុង Seattle ប៉ូលិស​ជិត៦០នាក់រងរបួស បាតុករ​៤៧នាក់ត្រូវបានចាប់ខ្លួន(មានវីដេអូ)

ចែករំលែក៖

ប៉ូលិសទីក្រុង Seattle បានប្រកាសឲ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ​៥៩នាក់រងរបួសនៅក្នុងអំពើហិង្សាបង្កឡើងដោយក្រុមបាតុករ​។ ជាមួយគ្នានេះ ក៏មានបាតុករ​៤៧នាក់ត្រូវបានចាប់ខ្លួនផងដែរ។
ការចាប់ខ្លួនបាតុករកើតឡើងក្រោយពេលក្រុមបាតុករជ្រុលនិយមបានវាយប្រហារទៅលើកម្លាំងប៉ូលិស​ ហើយមិនព្រមរំសាយបាតុកម្ម និងរារាំងរាល់ការបំបែកហ្វូងបាតុករពីសំណាក់ប៉ូលិស។
ការចាប់ខ្លួនបាតុករ កើតឡើងក្រោយពេលទីក្រុងនេះ​មានបាតុកម្មជាច្រើនកើតឡើង ​ពាក់ព័ន្ធការរើសអើងជាតិសាសន៍​។ បាតុកម្ម Black Lives Matter ​បានអូសបន្លាយជាច្រើនខែកន្លងមក ហើយក៏ជាមូលហេតុមួយ​បង្កឲ្យមានចំនួនអ្នកឆ្លងកូវីដ​-១៩នៅអាមេរិក​កើនឡើងខ្ពស់។
ប៉ូលិសទីក្រុង​ Seattle បានប្រកាសអាសន្ន​ ក្រោយមានបាតុកម្មកើតឡើងនៅក្នុងតំបន់​Capitol Hill។ កម្លាំងប៉ូលិសត្រូវបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកហ្វូងបាតុករដែលបង្កើតជំរំជាច្រើនថ្ងៃកន្លងមក​។
ពេលថ្មីៗនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ក៏បានបញ្ជូនកម្លាំង ប៉ូលិសបន្ថែមទៅកាន់ទីក្រុង​Seattle ដើម្បីទប់ស្កាត់បាតុកម្ម ធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់មិនពេញចិត្តនិឹងសកម្មភាពរបស់ប្រធានាធិបតី និងធ្វើឲ្យក្រុមបាតុករកាន់តែខឹងសម្បាខ្លាំងឡើង​៕

https://youtu.be/2dxLHpAWW78

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print