ស៊ូដង់៖ ស្លាប់និងរបួសជាង​១២០នាក់ ក្នុងការវាយប្រហានៅភាគខាងលិច Darfur

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​​ជាង៦០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារសម្លាប់រង្គាលនៅក្នុងភូមិមួយពីក្រុងខ្មាន់កាំភ្លើង នៅភាគខាងលិច រដ្ឋ Darfur ប្រទេសស៊ូដង់​។
ការវាយប្រហារកើតឡើងនៅថ្ងៃទី២៦ខែកក្កដា​ ហើយនេះជាការវាយប្រហារ​ថ្មីបំផុត ពីក្រុមប្រដាប់អាវុធ ទៅលើភូមិស្ថិតនៅភាគខាងលិចរដ្ឋ Darfur។ តាមការលើកឡើងពីការិយាល័យ មនុស្សធម៌ (OCHA) ប្រចាំនៅតំបន់ Khartoum បានបញ្ជាក់ថា «នេះជាករណី ថ្មីបំផុត​នៅក្នុងតំបន់ខាងលើ​ក្រោយស្ងប់ស្ងាត់ជាច្រើនសប្តាហ៍កន្លងមក​។​ កន្លងមកក៏មានការវាយប្រហារ ដុតភូមិ ផ្សារ​ នៅតំបន់ភាគខាងលិច​រដ្ឋ ​Darfur បណ្តាលឲ្យខូចខាតយ៉ាងខ្លាំង​។
នៅថ្ងៃទី​២៦ខែកក្កដានោះដែររដ្ឋាភិបាលបណ្តោះអាសន្ន ស៊ូដង់ ដឹកនាំដោយលោក Abdallah Hamdok បានប្រកាសថានឹងបញ្ជូនកម្លាំងសន្តិសុខបន្ថែមទៅកាន់តំបន់Darfur ការពារពលរដ្ឋ ក្នុងរដូវ​ប្រមូលផលកសិកម្ម ។
កម្លំងសន្តិសុខមានទាំង ប៉ូលិស និងទាហាន​បានដាក់ពង្រាយនៅ​តំបន់​Darfur ដើម្បីទប់ស្កាត់​អំពើហិង្សា។ ចាប់តាំងពីប្រធានាធិបតី ស៊ូដង់ លោក​Omar al-Bashir ​ត្រូវ ផ្តួលរលំ ដែលជាការបើកផ្លូវសម្រាប់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមករាឆ្នាំ​២០២០។
តាំងពីពេលនោះមកអំពើហិង្សាតែងតែកើតឡើងធ្វើឲ្យកសិករ ត្រូវបង្ខំចិត្តចាកចេញពីតំបន់ដែលខ្លួនរស់នៅ​ ហើយដល់រដូវវស្សា ដែលអាចដាំដុះវិញបានទើបវិលត្រឡប់មកស្រុកវិញ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print