ប៉ូលិសទីក្រុង Seattle បានប្រកាសឲ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ៥៩នាក់រងរបួសនៅក្នុងអំពើហិង្សាបង្កឡើងដោយក្រុមបាតុករ។ ជាមួយគ្នានេះ ក៏មានបាតុករ៤៧នាក់ត្រូវបានចាប់ខ្លួនផងដែរ។
ការចាប់ខ្លួនបាតុករកើតឡើងក្រោយពេលក្រុមបាតុករជ្រុលនិយមបានវាយប្រហារទៅលើកម្លាំងប៉ូលិស ហើយមិនព្រមរំសាយបាតុកម្ម និងរារាំងរាល់ការបំបែកហ្វូងបាតុករពីសំណាក់ប៉ូលិស។
ការចាប់ខ្លួនបាតុករ កើតឡើងក្រោយពេលទីក្រុងនេះមានបាតុកម្មជាច្រើនកើតឡើង ពាក់ព័ន្ធការរើសអើងជាតិសាសន៍។ បាតុកម្ម Black Lives Matter បានអូសបន្លាយជាច្រើនខែកន្លងមក ហើយក៏ជាមូលហេតុមួយបង្កឲ្យមានចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់។
ប៉ូលិសទីក្រុង Seattle បានប្រកាសអាសន្ន ក្រោយមានបាតុកម្មកើតឡើងនៅក្នុងតំបន់Capitol Hill។ កម្លាំងប៉ូលិសត្រូវបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលបង្កើតជំរំជាច្រើនថ្ងៃកន្លងមក។
ពេលថ្មីៗនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំក៏បានបញ្ជូនកម្លាំង ប៉ូលិសបន្ថែមទៅកាន់ទីក្រុងSeattle ដើម្បីទប់ស្កាត់បាតុកម្ម ធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់មិនពេញចិត្តនិឹងសកម្មភាពរបស់ប្រធានាធិបតី និងធ្វើឲ្យក្រុមបាតុករកាន់តែខឹងសម្បាខ្លាំងឡើង៕
https://youtu.be/2dxLHpAWW78