នគរបាលខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានមនុស្ស១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុច ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងនោះឃាត់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងបញ្ចូនជនសង្ស័យទាំង១៣នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើមី្បសាកសួរ និងធ្វើតេសទឹកនោមរួចបញ្ចូនទៅតុលាការ ៕

12656247_956496797738714_1894109101_o

12669377_956496731072054_1084705853_o

12631144_956496764405384_230934719_o

12633247_956496787738715_751735285_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print