ភ្នំពេញ៖ រថយន្តកូរ៉េដឹកសំរាមមួយគ្រឿងត្រូវបានក្រឡាប់ផ្ងារជើងបន្ទាប់ពីយកសំរាមយកទៅចាក់ចោរត្រូវបានខាងសណ្តាប់ធ្នាប់ចាប់រួចអ្នកបើកបរភ័យបើករត់បណ្តាលឲ្យក្រឡាប់របួសធ្ងន់ស្រាល២នាក់។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៩២ ភូមិជ្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តកូរ៉េដែលក្រឡាប់នោះម៉ាកKia ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-0872 បើកបរក្នុងទិសដៅលិចមកកើតក្នុងល្បឿនលឿនហើយក៏បានបួងចង្កូតក្រឡាប់ខ្លួនឯងតែម្តង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់ និងក្មេងប្រុសម្នាក់របួសស្រាល ត្រូវបានបញ្ចូនមកមន្ទីរពេទ្យព្រះកុសមះ៕
...
ដោយ៖ តុង សីហា