គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីជាបន្តបន្ទាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌ ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញជាបន្តបន្ទាប់ ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន១ទូ បញ្ចូនទៅសាលាខណ្ឌដើម្បីរក្សាទុកផងដែរ ។

ករណីបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៤០( ក្បែរសួនច្បារចតុមុខ) ក្រុម២០៩ ផ្លូវលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងហ្គេមសីុសងទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដេីម្បីទប់ស្កាត់បទល្មើស និងភូមិ ឃុំ មានសុវត្ថិភាព ទើបលោកដឹកនាំកម្លាំងចុះសើុបអង្កេតដឹងថាមានទូហ្គេមបាញ់ត្រីជាច្រើនទូដែលលួចបើកលេងដោយមិនខ្លាចសមត្ថកិច្ច ទើបលោកបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី  ខាងលើដោយដកហូតបាន ទូហ្គេមត្រីចំនួន១ទូជាក់ស្តែង និងឃាត់ខ្លួនមេការស្រីម្នាក់ឈ្មោះឡេង ណារុណ អាយុ២៧ឆ្នាំ យកទៅអប់រំនៅសាលាខណ្ឌផងដែរ ។

បច្ចុប្បន្នទូហ្គេមបាញ់ត្រីនោះត្រូវបានបញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ រងចាំធ្វើពិធីវាយកំទ្ទេចតាមក្រោយ ៕

image5

image1

image6

image2

image3

image4

image7

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print