លោកស្រី ឡោក ខេង ប្រជុំការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)និងប័ណ្ណសមធម៌

ចែករំលែក៖

ខេត្តក្រចេះ ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា និងលោក លោកស្រីអនុប្រធាន​ លេខាធិការ​ សមាជិក សមាជិកាគណ:កម្មការព្រមទាំង​ លោកស្រី ត្រឹង ថាវី អនុប្រធានគណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា​ និងជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះបានជួបប្រជុំពិភាក្សាការងារជាមួយ​ លោក វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ​ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរជំនាញទាំងបួនពាក់ព័ន្ធវិស័យទទួលខុសត្រូវរបស់គណ:កម្មការ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តក្រចេះ ។

លោកស្រី ឡោក ខេង ប្រធានគណ:កម្មការ​ បានជម្រាបជូនពីគោលបំណងដែលមកបំពេញបេសកកម្មនាពេលនេះ​ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានាដែលរដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញទាំងបួនជួបប្រទះនាពេលកន្លងមក ជាពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)និងប័ណ្ណសមធម៌របស់កម្មករ កម្មការិនី ប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីរាជការ អតីតយុទ្ធជន នឹងពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ នៅខេត្តក្រចេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print