បន្តបង្កើនការយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ ដើម្បីការប្រើប្រាស់យូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា៖ បន្តបង្កើនការយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ ដើម្បីការប្រើប្រាស់យូរអង្វែង។ ធ្វើការថែទាំស្រទាប់ការពារជម្រាប បង្គោលគីឡូម៉ែត្រ សម្អាតដី និងស្មៅ តាមរនាំងដែក តាមកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងខេត្តរតនគិរី ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី កាល​ពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្តថា៖ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print