ទីតាំងយោធាអាមេរិកនៅអុីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

ចែករំលែក៖

អុីរ៉ាក់៖ មីស៊ីល​៣គ្រាប់ប្រភេទKatyusha បានធ្លាក់ចំទីតាំងយោធា​Taji របស់អាមេរិក ក្នុងប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី​២៧ខែកក្កដា ។ ជាមួយគ្នានេះកម្លាំងទាហានអុីរ៉ាក់បានប្រកាសថា​មិនមានទាហានអាមេរិក ណាមួយស្លាប់ឬរងរបួសនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ាក់បានផ្សាយថា មីស៊ីលមួយគ្រាប់បានបាញ់ចំឧទ្ធម្ភាគចក្ររបស់អុីរ៉ាក់ មួយគ្រាប់ធ្លាក់ចំឃ្លាំងគ្រាប់ និងគ្រាប់ទីបីធ្លាក់ចំទីតាំងទាហានអាកាស តែមិនផ្ទុះនោះឡើយ​។
មីស៊ីលជាច្រើន តែងតែធ្លាក់នៅក្នុងតំបន់​បៃតង ស្ថិតនៅក្នុងស្រុកKarkh ក្នុងរដ្ឋធានីបាតដាត ដែលជាទីកន្លែងមានស្ថានទូតអាមេរិក និង​អាគាររដ្ឋាភិបាល​។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al-Kadhimi បានចេញបញ្ជាឲ្យបង្កើតក្រុមពិសេសទប់ស្កាត់ការវាយប្រហារពីចម្ងាយចូលមក តំបន់បៃតង។
ទីតាំងយោធារបស់អាមេរិក នៅក្នុងប្រទេសអុីរ៉ាក់​បានក្លាយជាគោលដៅវាយប្រហារ ពី ក្រុមជ្រុលនិយម គាំទ្រដោយប្រទេសអុីរ៉ង់ ចាំតាំងពីមេទ័ពអុីរ៉ង់​ត្រូវអាមេរិក វាយប្រហារ សម្លាប់នៅក្នុងអាកាសយានដ្ឋានប្រទេសអុីរ៉ាក់មក៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print