នៅហុងកុង អ្នកមិនពាក់ម៉ាស នឹងត្រូវពិន័យ ៦៤៥ដុល្លារអាមេរិក

ចែករំលែក៖

កោះហុងកុង៖ សារព័ត៌មានCNNបានផ្សាយថា នៅថ្ងៃទី​២៨ ខែកក្កដា រដ្ឋាភិបាលកោះហុងកុង​បានចេញច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ យ៉ាងតឹងតែងបំផុត ក្នុងនោះពលរដ្ឋមិនពាក់ម៉ាសនៅទីសាធារណៈនឹងត្រូវពិន័យជាប្រាក់ ដល់ទៅ​៦៤៥ដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ​រដ្ឋាភិបាល​ហុងកុង បានហាមប្រាមពលរដ្ឋ​ជួបជុំគ្នាលើសពីពីរនាក់ ។ ចំណែកម៉ាសគឺត្រូវពាក់ជាប់ជានិច្ច ពេលចេញក្រៅផ្ទះ​។ អ្នកមិនគោរពច្បាប់ត្រូវពិន័យជាប្រាក់ ៥ពាន់ដុល្លារហុងកុង (៦៤៥ដុល្លារអាមេរិក)។
ប៉ុន្តែបុគ្គលណាដែលមានមូលហេតុត្រឹមត្រូវ​ ដូចជា កុមារក្រោមអាយុ​៥ឆ្នាំ ត្រូវបានលើកលែង​។ ជាមួយគ្នានេះដែររដ្ឋាភិបាល ចិនបានប្រកាសឲ្យដឹងថា នឹងជួយដល់កោះហុងកុង​សាងសង់មន្ទីរពេទ្យ​បណ្តោះអាសន្ន ដោយមានគ្រែពេទ្យដល់ទៅ​២ពាន់គ្រែ​នៅជិតអាកាសយានដ្ឋាន​ហុងកុង ដើម្បីព្យាបាលអ្នកជំងឺ។
ហុងកុងមានក្តីបារម្ភយ៉ាងខ្លាំង​ពីការឆ្លងរាលដាលកូវីដ​១៩ ជាថ្មី ដោយមានករណីឆ្លងកូវីដ​១៩​ មិនដឹងមកពីប្រភពណានោះឡើយ​។ ហុងកុងគឺជាគំរូនៃការទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ បានយ៉ាងល្អបំផុត​។ ប៉ុន្តែនៅថ្ងៃទី​២៧​ខែកក្កដា​ កោះហុងកុងមានករណីឆ្លងកូវីដ​១៩​ដល់ទៅ​ជាង​១០០នាក់​ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ​១៩​ក្នុងប្រទេសនេះកើនឡើងដល់ទៅ ជាង​២៧០០នាក់​។ ចំណែកអ្នកស្លាប់ក៏បានកើនឡើងដល់ទៅ​២០នាក់ផងដែរ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print