អុជធូបសែនកុងម៉ារួចទុកចោល បង្កជាអគ្គិភ័យឆាបឆេះផ្អើលដល់កម្លាំងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ អុជធូបសែនកុងម៉ា ហើយទុកចោលបណ្ដាលឱ្យឆាបឆេះរានកុងម៉ានៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានអុជធូបសែនកុងម៉ាហើយក៏បានទុកចោល លុះបានប៉ុន្មាននាទីក្រោយមកស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះក៏នាំគ្នាទៅមើលឃើញអគ្គីភ័យឆាបឆេះរានកុងម៉ាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យឆាបឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្បែរខាងឡើយ និងមិនមានអ្នកណាម្នាក់របួសក្នុងករណីនេះទេ គ្រាន់តែខូចខាតរានកុងម៉ានៅក្នុងផ្ទះតែប៉ុណ្ណោះ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងមកដល់កន្លែងកើតហេតុ ប៉ុន្តែប្រើប្រាស់អស់តែបីគ្រឿងអគ្គីភ័យក៏រលត់ទៅវិញនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print