ប្រទះឃើញបុរសម្នាក់ ដេកស្លាប់មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលសង្ស័យថាជាជនអនាថា បានដេកស្លាប់ដោយមិនដឹងមូលហេតុ ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅលើខ្ទមក្នុងដីឡូត៍មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ មានអាយុប្រហែល៣០ឆ្នាំ និងសង្ស័យថាគឺជាជនអនាថា ហើយដែលកន្លងមកតែងតែយកខ្ទមខាងលើធ្វើជាទីជម្រកស្នាក់អាស្រ័យរាល់ថ្ងៃថែមទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលស្លាប់គេតែងបានឃើញបុរសរូបនេះស្នាក់នៅក្នុងខ្ទមនោះ ហើយក៏ធ្លប់បានឃើញគាត់ដើរនៅតំបន់នោះញឹកញាប់ដែរ ប៉ុន្តែប៉ុន្មានថ្ងៃនេះមិនដែលឃើញគាត់ចេញដើរឡើយ ។លុះដល់វេលាកើតហេតុក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគាត់ដេកស្លាប់នៅក្នុងខ្ទមដោយមិនដឹងមូលហេតុ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ប្រភពដដែលបានបន្តថា ពេលនោះអ្នកឃើញហេតុការណ៍ក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ចោមចៅទី១ឲ្យជួយទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យធ្វើកោសល្យវិច័យ៕ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print