កម្ពុជា និងប្រទេសចំនួន៤ផ្សេងទៀត ត្រូវបានអង្គការWHO កោតសរសើរ

ចែករំលែក៖

អន្តរជាតិ៖ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានកោតសរសើរប្រទេសកម្ពុជា និងប្រទេសចំនួនផ្សេងទៀតដែលអាចទប់ស្កាត់ការរាលដាលជំងឺ COVID-19 ទ្រង់ទ្រាយធំក្នុងប្រទេសរៀងៗខ្លួន ខណៈដែលប្រទេសទាំងអស់នេះបានអនុវត្តវិធានការសុខាភិបាលមានប្រសិទ្ធភាព ជាមូលហេតុនាំឲ្យស្ថានភាពជំងឺផ្លូវដង្ហើមមួយនេះប្រទេសទាំង មិនមានលក្ខណៈធ្ងន់ធ្ងរដូចប្រទេសផ្សេង ការលើកឡើងបែបនេះ ប្រមុខអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែកក្កដាថ្មីៗនេះ។

លោកអគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ពីឈ្មោះប្រទេស ដែលអនុវត្តការណែនាំបានត្រឹមត្រូវដែលឈានដល់ការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពការផ្ទុះជំងឺ COVID-19 ក្នុងប្រទេសពួកគេ ស្របពេលប្រទេសខ្លះទៀតអាចគ្រប់គ្រងជំងឺបានទៀតផង

លោក Tedros បានលើកឡើងជាថ្មីចំពោះវិធានការដែលត្រូវអនុវត្តដើម្បីប្រយុទ្ធជំងឺនេះរួមមានរក្សាគម្លាត លាងដៃ ជៀសវាងកន្លែងមានមនុស្សកកកុញ និងពាក់ម៉ាស់ពេលចាំបាច់ បើអនុវត្តតាមវិធានការទាំងនេះ លោក Tedros អះអាងថា ករណីឆ្លងធ្លាក់ចុះ ហើយបើមិនធ្វើតាមទេ គឺករណីឆ្លងកើនឡើង

ត្រង់នេះអគ្គនាយក WHO ក៏បានចុចឈ្មោះប្រទេសដែលធ្វើបានល្អផងដែរ «​ប្រទេស និងសហគមន៍ ដែលអនុវត្តតាមការណែនាំនេះដោយប្រយ័ត្ន និងជាប្រចាំ មានលទ្ធផលល្អ មិនថាក្នុងការទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំដូចជា ប្រទេសកម្ពុជា នូវែសេឡង់ វ៉ាន់ដា ថៃវៀតណាម និងកោះនៅតំបន់ការ៉ាអ៊ី ឬក៏ការគ្រប់គ្រងបានផ្ទុះរាលដាលដូចជានៅកាណាដា ចិន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង​» លោកTedros និយាយបែបនេះ ហើយបន្ថែមទៀតថា មានប្រទេសជាច្រើនទៀតក៏ធ្វើបានល្អផងដែរ

បើគិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា មានករណីឆ្លង COVID-19 ចំនួន ២៣៣នាក់ ចំពោះករណីសះស្បើយឡើងដល់១៥៤នាក់ ដែលស្មើនឹង៦៦.០៩ភាគរយ ហើយមិនមានករណីស្លាប់ឡើយ នៅកម្រិតពិភពលោកវិញ ករណីឆ្លងជំងឺនេះមានច្រើនជាង១៦លាននាក់ និងស្លាប់ជាង៦៦ម៉ឺននាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print