កម្ពុជា និងប្រទេសចំនួន៤ផ្សេងទៀត ត្រូវបានអង្គការWHO កោតសរសើរ

ចែករំលែក៖

អន្តរជាតិ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​កោតសរសើរប្រទេស​កម្ពុ​ជា និង​ប្រទេស​ចំនួន​៤​ផ្សេងទៀត​ដែល​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ខណៈដែលប្រទេសទាំងអស់នេះបានអនុវត្ត​វិធានការ​សុខាភិបាល​មាន​ប្រសិទ្ធភាព ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​ប្រទេស​ទាំង​៥ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេង​ ។ ការលើកឡើងបែបនេះ ប្រមុខអង្គការ​សុខភាព​ពិភពលោក បានថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​២៧ ខែកក្កដាថ្មីៗនេះ។

លោកអគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ក៏បានបញ្ជាក់ពី​ឈ្មោះ​ប្រទេស​៥ ដែល​អនុវត្ត​ការណែនាំ​បាន​ត្រឹមត្រូវ​ដែល​ឈានដល់​ការទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ការផ្ទុះ​ជំងឺ COVID-19 ក្នុងប្រទេស​ពួកគេ ស្របពេល​ប្រទេស​ខ្លះទៀត​អាច​គ្រប់គ្រង​ជំងឺ​បាន​ទៀតផង​។​

​លោក Tedros បានលើកឡើង​ជាថ្មី​ ចំពោះវិធាន​ការដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ​ជំងឺ​នេះ​រួមមាន​រក្សា​គម្លាត លាងដៃ ជៀសវាង​កន្លែង​មាន​មនុស្ស​កកកុញ និង​ពាក់​ម៉ាស់​ពេល​ចាំបាច់​។ បើ​អនុវត្តតាម​វិធានការ​ទាំងនេះ លោក Tedros អះអាងថា ករណី​ឆ្លង​ធ្លាក់ចុះ ហើយ​បើ​មិន​ធ្វើតាម​ទេ គឺ​ករណី​ឆ្លង​កើនឡើង​។

ត្រង់នេះអគ្គនាយក WHO ក៏បាន​ចុច​ឈ្មោះ​ប្រទេស​ដែល​ធ្វើ​បានល្អ​ផងដែរ «​ប្រទេស និង​សហគមន៍ ដែល​អនុវត្តតាម​ការ​ណែនាំ​នេះ​ដោយ​ប្រយ័ត្ន និង​ជាប្រចាំ មាន​លទ្ធផល​ល្អ មិន​ថា​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ទ្រង់ទ្រាយ​ធំ​ដូចជា​៖ ប្រទេសកម្ពុជា នូ​វែ​ល​សេ​ឡង់ រ​វ៉ាន់ដា ថៃវៀតណាម និង​កោះ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ឬក៏​ការគ្រប់គ្រង​បាន​ផ្ទុះ​រាលដាល​ដូចជា​នៅ​កាណាដា ចិន អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង​។​» លោកTedros និយាយ​បែបនេះ ហើយ​បន្ថែមទៀតថា មាន​ប្រទេស​ជាច្រើន​ទៀត​ក៏​ធ្វើ​បានល្អ​ផងដែរ​។

​បើគិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា មាន​ករណី​ឆ្លង COVID-19 ចំនួន ២៣៣​នាក់ ។ ចំពោះករណី​សះស្បើយ​ឡើងដល់​១៥៤​នាក់ ដែល​ស្មើនឹង​៦៦.០៩​ភាគរយ ហើយ​មិនមាន​ករណី​ស្លាប់​ឡើយ​។ នៅ​កម្រិត​ពិភពលោក​វិញ ករណី​ឆ្លង​ជំងឺ​នេះ​មាន​ច្រើនជាង​១៦​លាន​នាក់ និង​ស្លាប់​ជាង​៦៦​ម៉ឺន​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print