ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មហាចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ២៣២​កន្លែង នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​អប់រំ​ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ ។
សូមបញ្ជាក់ថា៖ ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មហាចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ២៣២​កន្លែង ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ចំនួន​៣៥​កន្លែង​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឆ្នាំ​២០២១។
កាល​បរិច្ឆេទ​ដាក់​ពាក្យ៖ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ (វេលាម៉ោង ១៦:០០)
កាល​បរិច្ឆេទ​ប្រឡង៖ ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២០ ។
សូមជម្រាបថា៖នទីតាំង​ដាក់​ពាក្យ៖ នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ (ខាង​កើត​ស្ថានីយ៍​ទូរទស្សន៍​អប្សរា​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ)៕


​​
ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print