ស្នងការរងប៉ូលិសទីក្រុងឈីកាហ្គោ ធ្វើអត្តឃាតនៅទីស្នាក់ការតែម្តង

ចែករំលែក៖

ស្នងការរងប៉ូលិសទីក្រុង ឈីកាហ្គោ រដ្ឋIllinois លោក​​ Dion Boyd ដែលទើបតែដំឡើង​ឋានៈជា ស្នកងការរង បានធ្វើអត្តឃាត នៅថ្ងៃទី​២៨ ខែកក្កដា ។ ករណីធ្វើអត្តឃាតនេះជាលើកទីពីរ ហើយ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ ដោយសារតែរងសម្ពាធ ការងារខ្លាំងពេក។
អភិបាលក្រុងឈីកាហ្គោល លោកស្រី Lori Lightfoot បានប្រកាស នៅថ្ងៃទី​២៨ ខែកក្កដា(ពេលវេលាអាមេរិក)ថា«ស្នងការរង​ទទួលបន្ទុកតាមដានបណ្តាញជនល្មើស លោក Dion Boyd អាយុ​៥៧ឆ្នាំបានធ្វើអត្តឃាត កាលពីយប់មិញ»។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពរបស់លោក​Dion Boyd​ មានស្នាមគ្រាប់កាំភ្លើង ក្រោយគេបានឃើញសាកសពរបស់លោក នៅក្នុងទីស្នាក់ការប៉ូលិស​ក្នុងតំបន់​Homan Square ភាគខាងលិចទីក្រុងឈីកាហ្គោនៅព្រឹកថ្ងៃទី​២៨ខែកក្កដា​។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី​២៩ ខែកក្កដា ស្នងការប៉ូលិសទីក្រុងឈីកាហ្គោលោកDavid Brown បង្ហាញការសោកស្តាយយ៉ាងខ្លាំង ​ចំពោះការធ្វើអត្តឃាតរបស់លោក ​Dion Boyd​ ។ នៅពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីការធ្វើអត្តឃាតរបស់ស្នងការរងប៉ូលិសទីក្រុងឈីកាហ្គោ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print