ស្នងការរងប៉ូលិសទីក្រុង ឈីកាហ្គោ រដ្ឋIllinois លោក Dion Boyd ដែលទើបតែដំឡើងឋានៈជា ស្នកងការរង បានធ្វើអត្តឃាត នៅថ្ងៃទី២៨ ខែកក្កដា ។ ករណីធ្វើអត្តឃាតនេះជាលើកទីពីរ ហើយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ ដោយសារតែរងសម្ពាធ ការងារខ្លាំងពេក។
អភិបាលក្រុងឈីកាហ្គោល លោកស្រី Lori Lightfoot បានប្រកាស នៅថ្ងៃទី២៨ ខែកក្កដា(ពេលវេលាអាមេរិក)ថា«ស្នងការរងទទួលបន្ទុកតាមដានបណ្តាញជនល្មើស លោក Dion Boyd អាយុ៥៧ឆ្នាំបានធ្វើអត្តឃាត កាលពីយប់មិញ»។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពរបស់លោកDion Boyd មានស្នាមគ្រាប់កាំភ្លើង ក្រោយគេបានឃើញសាកសពរបស់លោក នៅក្នុងទីស្នាក់ការប៉ូលិសក្នុងតំបន់Homan Square ភាគខាងលិចទីក្រុងឈីកាហ្គោនៅព្រឹកថ្ងៃទី២៨ខែកក្កដា។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៩ ខែកក្កដា ស្នងការប៉ូលិសទីក្រុងឈីកាហ្គោលោកDavid Brown បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើអត្តឃាតរបស់លោក Dion Boyd ។ នៅពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីការធ្វើអត្តឃាតរបស់ស្នងការរងប៉ូលិសទីក្រុងឈីកាហ្គោ៕ ដោយ៖ធីរីណា