លទ្ធផលអាក្រក់សម្រាប់ គ្រួសារ Harry – Meghan Markle អាចត្រូវបណ្តេញចេញពីរាជវង្ស

ចែករំលែក៖

គ្រួសារ Harry និង Meghan Markle ត្រូវបានពលរដ្ឋ​អង់គ្លេស ស្នើឲ្យចាកចេញពីរាជវង្សជារៀងរហូត​ ដោយសារតែ មានសកម្មភាព មិនគោរពដល់ព្រះមហាក្សត្រិយានី ។
នៅក្នុងសៀវភៅថ្មី របស់គ្រួសារ Sussex ដោយមានព័ត៌មានជាច្រើន​បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង​ និងខឹងសម្បារដល់គ្រួសារ រាជបុត្រHarry និង Meghan Markle ដោយអំពាវនាវដល់រាជវាំងអង់គ្លេសបណ្តេញចេញពីរាជវង្សជារឿងរហូត។
តាមសារព័ត៌មាន Mirror បានផ្សាយថា ក្នុងចំណោមពលរដ្ឋ​អង់គ្លេស​១០ មាន​៤នាក់យល់ព្រមឲ្យបណ្តេញគ្រួសារ Sussex គួតែត្រូវបណ្តេញចេញពីរាជវាំង។ ការស្ទង់មតិទៅលើពលរដ្ឋ​២ពាន់នាក់​ ដែលជាមនុស្សពេញវ័យ​នៅអង់គ្លេស បង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ​៥៧ភាគរយ គិតថា​ សៀភៅរបស់គ្រួសារ​Sussexដែលមានចំណងជើងថា​«​ស្វែងរកសេរីភាព» ដែលនឹងបោះពុម្ភផ្សាយនៅខែសីហាឆ្នាំ​២០២០នេះ​មានខ្លឹមសារជាច្រើន មិនសមស្រប។
ជាមួយគ្នានេះដែរមានពលរដ្ឋអង់គ្លេស​ដល់ទៅ​៦៧ភាគរយ មានអារម្ភមិនសម្បាយនោះឡើយពេលគ្រួសារSussex មានវិវាទជាមួយ រាជវង្ស ពិសេសគឺព្រះមហាក្សត្រិយានី។ ជាមួយគ្នានោះពលរដ្ឋ​៤០ ភាគរយឲ្យបណ្តេញចេញពីរាជវង្សតែម្តង។ តាមការលើកឡើងរបស់ ពលរដ្ឋអង់គ្លេស នៅក្នុងសៀវភៅ​«ស្វែងរកសេរីភាព»​គឺបានជាន់​ឈ្លីរាជវង្សានុវង្សនិងមិនគោរពព្រះមហាក្សត្រិយានីអង់គ្លេស ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print