លោកត្រាំ ត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាចំបាច់ ដើម្បីយកឈ្នះក្នុងការបោះឆ្នោត

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកត្រាំត្រូវ បេក្ខភាពប្រធានាធិបតី ចូបៃឌិន​នាំមុខ ទាំងនោះក្នុងរដ្ឋ​សំខាន់មានប្រពៃណីគាំទ្រ គណបក្សសាធារណរដ្ឋ។ អ្វីដែលលោកត្រាំសង្ឃឹមយកឈ្នះក្នុងការបោះឆ្នោតនោះ គឺធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំង ប្រឆាំងកូវីដ​១៩ មុនពេលបោះឆ្នោត ទើបអាចមានសង្ឃឹមឡើងវិញ។
នៅក្នុងការស្ទង់មតិ ថ្មីបំផុត ប្រធានាធិបតីវ័យ​៧៤ឆ្នាំ​បានបាត់បង់ការគាំទ្រនៅតាមបណ្តារដ្ឋ​សំខាន់ៗ ដែលជួយឲ្យលោកជាប់ឆ្នោតកាលពីឆ្នាំ​២០១៦។ ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិក ត្រូវការវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ។ សារព័ត៌មាន​ AP ​បានដកស្រង់សំដីជំនួយការប្រធានាធិបតី ត្រាំ បញ្ជាក់ថា វត្តមានវ៉ាក់សាំង ប្រឆាំងកូវីដ​១៩ ទាន់ពេលវេលា គឺជាការជួយសង្គ្រោះពេលបោះឆ្នោត។
មន្ត្រីនៅសេតវិមានបានលើកឡើងថា ប្រសិនបើមានវ៉ាក់សាំងនៅក្នុងខែតុលា ឆ្នាំ​២០២០នេះគឺជារឿងល្អបំផុត សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា។ អ្នកឯកទេសយុទ្ធសាស្ត្រ របស់គណបក្សសាធារណរដ្ឋ លោកCharlie Black បានប្រកាសថា ប្រធានាធិបតីត្រាំអាចនឹងប្រកាសប្រភេទវ៉ាក់សាំងព្យាបាលកូវីដ​១៩ នៅក្នុងខែតុលានេះ។
នៅពេលនេះ ទាំង លោកត្រាំ និង លោក ចូបៃឌិន គឺបានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនស្រាវជ្រាវផលិតវ៉ាក់សាំង របស់អាមេរិក ។ លោកត្រាំបានទៅកាន់ ក្រុមហ៊ុន Fujifilm Diosynth នៅភាគខាងជើង Carolina ចំណែក លោកបៃឌិនវិញ​បានបំពេញទស្សនកិច្ចទៅកាន់ ក្រុមហ៊ុន​Moderna ហើយលោកប្រកាសពីការសាកល្បងវ៉ាក់សាំងដំណាក់កាលទី​៣ ។
ជាមួយគ្នានេះវេជ្ជបណ្ឌិត Anthony Fauci បានលើកឡើងថា នៅចុងឆ្នាំ​២០២០នេះ​អាមេរិកនឹងមានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print