កីឡាករនៅក្លិប Sevilla និង Almeria រកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

កាលពីថ្ងៃពុធការធ្វើតេស្តវិជ្ជមានបន្ថែមទៀតសម្រាប់ជំងឺកូវីដ-១៩ត្រូវបានបង្ហាញថា កីឡាករមកពីក្លិប Sevilla និងក្លិប Almeria បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែករណីឆ្លងនេះមិនបានបញ្ជាក់ពីឈ្មោះកីឡាករនោះទេ។

Sevilla ដែលបានបញ្ចប់នៅលីកកំពូលអេស្ប៉ាញ La Liga ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកនៃក្រុមរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្តថា សម្រាប់ការធ្វើតេស្តកំពុងត្រូវបានធ្វើឡើងសម្រាប់ជុំទី២ ចំពោះកីឡាករដែលនៅសល់។ ទោះបីជាកីឡាករដែលមិនបញ្ចេញឈ្មោះត្រូវបានគេរាយការណ៍ថា មានមានសុខភាពល្អក៏ដោយក៏គាត់ត្រូវបានដាក់ឲ្យនៅឆ្ងាយសមាជិកក្រុម ដោយមានគ្រូពេទ្យជំនាញតាមដានសុខភាព។

ទន្ទឹមនឹងនេះកីឡាករនៅលីកទី២របស់អេស្ប៉ាញ Almeria ក៏ទទួលបានលទ្ធផលតេស្តវិជ្ជមានផងដែរ ខណៈដែលកីឡាករក្រុមAlmeria គ្រោងនឹងធ្វើការប្រកួតជម្រុះសម្រាប់ដើម្បីឡើទៅកាន់លីកកំពូល La Liga ប៉ុន្តែបានផ្អាកការហ្វឹកហាត់កាលពីថ្ងៃពុធ ហើយបានបញ្ជូនកីឡាកររបស់ពួកគេទៅផ្ទះវិញដើម្បីការពារខ្លាចឆ្លង។

សូមបញ្ជាក់ថា ករណីនៃការឆ្លងនៅអេស្ប៉ាញបានរីករាលដាលសាជាថ្មី ដោយកើតឡើងមួយថ្ងៃបន្ទាប់ពីខ្សែប្រយុទ្ធ Mariano Diaz ក្រុម Real Madrid បានឆ្លងជំងឺកូវីដ-១៩។ ក្រុម Sevilla នឹងត្រូវលេងជាមួយក្រុម Roma ក្នុងការប្រកួត Europa League នៅថ្ងៃទី៦ ខែសីហា ដែលកីឡាករដែលឆ្លងនឹងមិនអាចលេងបានសម្រាប់ការប្រកួតនេះទេ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print