ប្រជាពលរដ្ឋប្រាប់សមត្ថកិច្ច ឈ្មួញដឹកឈើម្រះព្រៅភ្នំ៧ដុំធំ ឆ្ពោះទៅភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឈើប្រភេទដើមម្រះព្រៅភ្នំចំនួន៧ដុំ ដឹកតាមរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ចាប់បានបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ អំពីសកម្មភាពឈ្មួញដឹកឈើបម្រុងលោតឆ័ត្រទៅភ្នំពេញ ។

ការបង្ក្រាបបទល្មើសព្រៃឈើននេះគឺធ្វើឡើងនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ត្រង់ចំនុចភូមិជ្រៃបាក់ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្កកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា រថយន្តដឹកឈើនេះម៉ាកតួយ៉តូតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២I-១៤១៨ ក្នុងរថយន្តនេះមានផ្ទុកឈើម្រះព្រៅភ្នំចំនួន៧ដុំធំៗ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានព័តាមនពីប្រជាពលរដ្ឋថាមានរថយន្តដឹកឈើ បានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដែលនឹងដឹកឆ្ពោះទៅរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបាន បានដាក់កម្លាំងតាមគោលដៅព័ទ្ធចាប់តែម្តង ក្នុងពេលបង្រ្កាប អ្នកបើកបររថយន្តដឹកឈើនេះបានឈប់រថយន្តទុកចោល ហើយរត់គេចខ្លួន តែម្តង ។ នៅក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញនូវឯសណ្ឋានយោធា ដែលមានឈ្មោះ ឈ្មោះ វ. ទេព ហុង អត្តលេខ០៥៤៥៨៣ និង រកឃើញឈើម្រះព្រៅភ្នំចំនួន៧ដុំ ស្មើនឹង២,៥២៣ម៉ែត្រគូប និងឈើបេង២ដុំស្មើនឹង ០,១៨០ម៉ែត្រគូប ។

វត្ថុតាង និងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

IMG_8271.JPG

IMG_8270.JPG

IMG_8272.JPG

IMG_8273.JPG

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print