ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ង រដោយសារតែជិះម៉ូតូលឿនជ្រុលបុករថយន្តមួយគ្រឿងដែលបត់ឆ្លងផ្លូវ ដោយមិនបានបើកភ្លើងស៊ីញ៉ូបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥ នាទីយប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខវត្តអង្គត្រគៀត ស្ថិតក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សឹម សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិទួលកី សង្កាត់ពងទឹកខណ្ឌ័ដង្កោ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកហុងដាឌ្រីម ១២៥ ពណ៍ខ្មៅ ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BX-7340 ។
តាមសំដីរបស់អ្នកជិះម៉ូតូពីក្រោយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេទាំង២នាក់បានឌុបគ្នាត្រឡប់មកពីហូបអីនៅរង្វង់មូលចោមចៅ ក្នុងទឹសដៅពីជើងទៅត្បូង ពេលជិះមកដល់មុខវត្តអង្គត្រគៀត ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកទូរីស១២កៅអីពណ៍ស មិនចាំស្លាក់លេខ បើកបញ្រាស់ទឹសគ្នាហើយបត់ឆ្វេងភ្លាមៗដោយអត់មានស៊ីញ៉ូប្រាប់ដំណឹងមុនទេ ទើបធ្វើអោយរូបគេចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្ត បណ្តាលអោយដួលម៉ូតូហើយអ្នកឌុបរងរបួសធ្ងន់បែកក្បាលឯរូបគេដែលជិះក្រោយរងរបួសស្រាល ។ ជនរងគ្រោះបានបន្តទៀតថា មូលហេតុដែលធ្វើអោយរូបគេជិះម៉ូតូបុករថយន្តនោះគឺបណ្តាលមកពីផ្លូវងងឹត បូករួមទាំងខាងរថយន្តបត់ឆ្វេងអត់មានស៊ីញ៉ូផង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាននៅក្លីនិចឯកជន រីឯម៉ូតូសម្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារជនរងគ្រោះយកទៅជួសជុលដោយខ្លួនឯង ៕
ដោយ៖ សុខាសែនជ័យ